khmer eng
  • ឯកឧត្ដម ហែម ខន អញ្ជើញចូលរួមក្នុងពិធីបុណ្យស្រោចស្រពព្រះសុគន្ធវារី ប្រគេនព្រះមុនីសត្ថាចារ្យកោសល្យ កែវ ចន្ថា ព្រះមេគណខេត្តកំពង់ស្ពឺ នៅវត្តដំណាក់ត្រាច ឃុំដំបូករូង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
     
    ចែករំលែក ៖

    ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ៩ព្រឹក ឯកឧត្តម ហែម ខន អនុប្រធានគណៈកម្មការទី១០ ព្រឹទ្ធសភា និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភាភូមិភាគទី៧ និងលោកជំទាវ បានអញ្ជើញចូលរួមក្នុងពិធីបុណ្យស្រោចស្រពព្រះសុគន្ធាវារីប្រគេនព្រះមុនីសត្ថាចារ្យកោសល្យ កែវ ចន្ថា ព្រះមេគណខេត្តកំពង់ស្ពឺ នៅវត្តដំណាក់ត្រាច ឃុំដំបូករូង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ក្នុងឱកាសនោះដែរឯកឧត្តម បាននាំយកទេយ្យវត្ថុមួយចំនួនប្រគេនជូនព្រះសង្ឃរួមមាន៖ អង្ករចំនួន ២ប៉ាវ, ទឹកសុទ្ធចំនួន ៥កេស, ទឹកក្រូចចំនួន ៥កេស, ទឹកស៊ីអ៊ីវមួយយួរ, ទឹកត្រីមួយយួរ, សាប៊ូលាងចានចំនួន ៥លីត្រ, ម្សៅសាប៊ូចំនួន ៤គីឡូ, ប្រេងឆាចំនួន ២លីត្រ, ស្ករសចំនួន ៤គីឡូ, អំបិលចំនួន ៣គីឡូ, ប៊ីចេងចំនួន ២គីឡូ, ខ្ទឹមសចំនួន ២គីឡូ, នំធុង ២ធុង, នំអន្សម ១០, ផ្កាឈូក, ផ្កាលឿង, ផ្កាម្លិះ, សម្លរ ១ឆ្នាំង, ទៀន, ធូប ស្មើនឹងថវិកាចំនួន ១,២០០,០០០រៀល។ ប្រគេនបច្ច័យចំនួន ២ ០០០ ០០០រៀល ជូនដល់ព្រះសង្ឃជាព្រះមេគណខេត្ត, បានប្រគេនបច្ច័យជូនព្រះសង្ឃចំនួន ១៥អង្គ ក្នុងមួយអង្គចំនួន ១០ ម៉ឺនរៀល, បានប្រគេនបច្ច័យជូនព្រះសង្ឃចំនួន ២៥ អង្គ ក្នុងមួយអង្គចំនួន ៥ ម៉ឺនរៀល, សរុបបច្ច័យដែលបានប្រគេនជូនព្រះសង្ឃចំនួន ៤ ៧៥០ ០០០ រៀល។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ដឹកនាំកិច្ចប្រជុំឆ្លុះបញ្ចាំងសមិទ្ធផលការងារជាង ១ឆ្នាំ របស់ខុទ្ទកាល័យ និងដាក់ចេញទិសដៅយុទ្ធសាស្ត្របន្ត
    thumbnail
     
    លោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៨ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម ឡោក ឆាយ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់អគ្គនាយកដ្ឋានសេវាច្បាប់ និងសមូហភាពដែនដី និងអគ្គនាយកដ្ឋានស្រាវជ្រាវប្រចាំខែមីនា
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យអគ្គលេខាធិការនៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី ចូលជួបសម្តែងការគួរសម
    thumbnail
     
    ឯកឧត្តម លីសារី អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំខ្មែរអ៉ិស្លាម និងគោរពវិញ្ញាណក្ខន្ធសពអតីតថ្នាក់ដឹកនាំ នៅស្រុកទឹកឈូខេត្តកំពត